សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រសួងកសិកម្មអាម៉េរិក៖ ឥណ្ឌាអាចនាំចេញអង្ករជិត ១៨លានតោននៅឆ្នាំ២០២៤ កសិករឥណ្ឌាសម្ងួតស្រូវនៅទីក្រុង Amritsar។ រូបភាព ៖ AFP
× ក្រសួងកសិកម្មអាម៉េរិកបានព្យាកថា ឥណ្ឌានឹងបន្តជាប្រទេសនាំអង្ករចេញធំជាងគេលើពិភពលោកដោយមានចំនួនជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥ ពោលគឺខ្ពស់ជាងប្រហែល ២លានតោនបើធៀបឆ្នាំមុន។
ក្រសួងកសិកម្មអាម៉េរិក (USDA) ថ្មីៗនេះបានព្យាករថាឥណ្ឌានឹងនៅតែជាប្រទេសនាំមុខគេក្នុងទីផ្សារអង្ករពិភពលោក បើទោះបីជាមានការរឹតបន្តឹងការនាំចេញក៏ដោយ។
បើតាមក្រសួងកសិកម្មអាម៉េរិក ឥណ្ឌានឹងនាំចេញអង្ករជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥ កើន ២លានតោនច្រើនជាងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកំណត់ត្រាដែលខ្លួនបាននាំចេញ ២២លានតោនក្នុងឆ្នាំ ២០២១-២០២២។
ក្រសួងកសិកម្មអាម៉េរិក បានបន្តថា ទស្សនវិស័យអង្ករពិភពលោកក្នុងកំឡុងឆ្នាំ ២០២៤-២០២៥ នឹងមានភាពល្អប្រសើរ ដោយសារការកើនឡើងនៃការផ្គត់ផ្គង់ពាណិជ្ជកម្ម ការប្រើប្រាស់ និងទុនម្រុងចុងឆ្នាំកើនឡើង។ អង្ការ ត្រូវបានបង្កើនច្រវាក់ផលិតកម្មនៅ ឥណ្ឌា ចិន បង់ក្លាដែស និងឥណ្ឌូណេស៊ី។
លើសពីនេះ ការប្រើប្រាស់ជាសាកលត្រូវបានគេព្យាករថានឹងមានចំនួន ៥២៦,៤ លានតោន ដោយសារការប្រើប្រាស់កាន់តែខ្ពស់នៅឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី និងបង់ក្លាដែស ដែលជាការប៉ះប៉ូវការធ្លាក់ចុះនៅចិន។
ចំណែក ពាណិជ្ជកម្មសកលត្រូវបានគេព្យាករថានឹងកើនឡើងត្រឹមតែ ៦៣,៨លានតោនប៉ុណ្ណោះ ដោយសារការកើនឡើងនៃផលិតកម្ម និងកំណើនការប្រើប្រាស់ដែលរំពឹងទុកនៅប្រទេសជាច្រើន។ យ៉ាងណាមិញ តួលេខនេះនៅតែទាបជាងកម្រិតពាណិជ្ជកម្មមុនពេលដែលឥណ្ឌាអនុវត្តការរឹតបន្តឹងលើការនាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ ២០២២៕
Tag:
ឥណ្ឌា
អាម៉េរិក
អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com